កាលពីរាត្រីថ្ងៃទី៨ ខែមេសា ម្សិលមិញនេះ តារាប្រុសស្រីល្បីៗឈ្មោះជាច្រើននាក់បានមកជួបជុំគ្នាចូលរួមក្នុងកម្មវិធីមង្គលការបងស្រីរបស់កញ្ញា ឈិត សុវណ្ណបញ្ញា ដែលបង្កការភ្ញាក់ផ្អើលពេញបណ្តាញសង្គមតែម្តង។ ​បើទោះបីជាកូនកម្លោះកូនក្រមុំពុំមែនជាអ្នកសិល្បៈក៏ពិតមែនក្តី តែពិធីរៀបអាពាហ័ពិពាហ៍មួយនេះ ហាក់ទទួលការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន។

លើសពីនេះគេសង្កេតឃើញវត្តមានតារាល្បីៗប្រុសស្រីដូចជាលោក ជា វណ្ណារិទ្ធិ, កែវ ចាន់និមល, សុគន្ធ និសា​, ឈិត សុវណ្ណបញ្ញា​ និងតារាល្បីៗជាច្រើនទៀត ដោយម្នាក់ៗសុទ្ធតែតែងខ្លួនស្រស់ស្អាត ស្រស់សោភា​ មិនមាននរណាចាញ់នរណានោះឡើយ។ មហាជនជាច្រើនក៏បានសម្តែងការអបអរសាទរចំពោះគូស្វាមីភរិយាថ្មីមួយគូនេះ និងជូនពរឲ្យពួកគាត់ស្រលាញ់គ្នាដល់ចាស់កោងខ្នងផងដែរ៕