យោងតាមការសារព័ត៌មានកូរ៉េខាងត្បូង kukinews បានឲ្យដឹងថា ក្រុមចម្រៀងនារី BLACKPINK បានបរិច្ចាគប្រាក់ចំនួន 40លានវ៉ុន(34,916ដុល្លារអាមេរិក) ដោយសមាជិកទាំង៤នាក់ បានបរិច្ចាគម្នាក់ ១០លានវ៉ុន (8,726ដុល្លារអាមេរិក) ដើម្បីជួយជនរងគ្រោះដែលរងគ្រោះដោយសារតែសោដនាកម្មឆាបឆេះអគ្គីភ័យដ៏ធំមួយនៅខេត្ត Gangwon ដែលកើតឡើងនៅថ្ងៃព្រហស្បត៍ថ្មីៗនេះ។

គួររំលឹកថាBLACKPINK ក៏បានប្រកាសលុបចោលសន្និសីទ្ធសារព័ត៌មានស្តីពីការវិលត្រឡប់មកវិញជាមួយនឹងអាល់ប៊ុមថ្មី ព្រោះតែហេតុការណ៍ភ្លើងឆេះព្រៃដ៏កាចសាហាវនៅតំបន់ Sokcho ខេត្ត Gangwonនេះដែរ។ ការឆេះនេះបានផ្ទុះឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ជាមួយនឹងផ្លូវមួយនៅទីក្រុង Goseong ភាគឦសាននៃប្រទេស ចម្ងាយប្រហែល ៤៥គីឡូម៉ែត្រ ពីព្រំដែនជាមួយកូរ៉េខាងជើង។ សារព័ត៌មានយ៉ុនហាបបានរាយការណ៍ថា ដោយសារខ្យល់បក់ខ្លាំង វាបានរីករាលដាលយ៉ាងឆាប់រហ័សតាមទីក្រុងដូចជា៖ Sokcho Gangneung និង Donghae ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ ផ្ទះប្រមាណ ៤០០ខ្នង និងដី ៥០០ហិកតា ត្រូវបានបំផ្លាញ ខណៈមនុស្សម្នាក់បានស្លាប់ ជិត ៤ពាន់នាក់ ត្រូវបានជម្លៀសចេញ និង ១១នាក់ ទៀតរងរបួស៕