កាលពីថ្មីៗនេះតារាចម្រៀងប្រុសស្រីមួយគូគឺលោក ខាន់ ជេមស៍ និងកញ្ញា បាន មុន្នីល័ក្ខ បានធ្វើឲ្យមហាជនពេញចិត្តជាខ្លាំងដោយបានចាប់ដៃគូបកស្រាយរួមគ្នាលើកដំបូងក្នុង​បទ “នាងដើរទូលក្អម” ដែលទទួលបានការគាំទ្ររហូតដល់មានអ្នកគាំទ្រជាជនបរទេស។ ក្រោយពីទទួលបានការគាំទ្រ និងកោតសរសើរពីសមត្ថភាពតារាប្រុសស្រីមួយគូនេះក៏បានចាប់ដៃគូជាមួយគ្នាសាជាថ្មីម្តងទៀតក្នុងបទ “ដំណើរញ៉ែងញ៉ង ឬ ម៉ាយឬមុំ” ដែលជាបទមរតកដើម។

បទចំរៀងដែលជាសំនៀងដើមរបស់លោក ជា សាវឿន និងលោកស្រី ប៉ែន រ៉ន មួយបទនេះ បកស្រាយឡើងវិញដោយលោក ខាន់ ជេមស៌ និង បាន មុន្នីល័ក្ខ ពិតជាប្លែកមិនធម្មតានោះឡើយ ដោយតារាប្រុសស្រីមួយគូនេះគឺសុទ្ធសឹងតែជាតារាមានសម្លេងពីរោះ និងសមត្ថភាពខ្ពស់។ ជាពិសេសគឺការសម្តែងកាយវិការ MV ដោយបូករួមជាមួយភាពក្រមិចកមើម និងកំប្លុកកំប្លែងកម្សាន្តអារម្មណ៍។ តោះទស្សនាទាំងអស់គ្នា!