CL សមាជិកក្រុមចម្រៀងស្រីកូរ៉េ 2NE1 ដែលបងប្អូននិយម និងតាមដាន K-POP ភាគច្រើនបានស្គាល់ថាជាកំពូលតារារ៉េបស្រីមួយរូបដែលមានសមត្ថភាពខ្ពស់ និងការសម្តែងប្រកបទៅដោយភាពជឿជាក់។ ក្រោយពីការបែកបាក់របស់ក្រុម 2NE1 គេពុំសូវបានឃើញមេក្រុមស្រីរូបនេះចេញចម្រៀងថ្មីប៉ុន្មាននោះទេ ដែលជាហេតុបង្កឲ្យអ្នកគាំទ្រជាច្រើនភ័យបារម្ភជាខ្លាំង។

យ៉ាងណាមិញកាលពីថ្មីៗនេះ CL ធ្លាប់បានធ្វើឲ្យកក្រើកប្រព័ន្ធសង្គម និងការខ្សឹបខ្សៀវគ្នាម្តងរួចមកហើយ ដោយរូបរាងរបស់នាងបានប្រែប្រួលព្រោះតែឡើងទម្ងន់ខ្លាំង។ តែក្រោយមករឿងរ៉ាវក៏ស្ងប់ស្ងាត់ ដោយធ្លាប់មានលេចឮដំណឹងថានាងបានស្រកគីឡូ និងមានរូបរាងស្អាតដូចមុនហើយ ស្រាប់តែមុននេះបន្តិច CL បានធ្វើឲ្យប្រិយមិត្តភ្ញាក់ផ្អើលសារជាថ្មីដោយនាងត្រូវបានប្រិយមិត្តថតរូបបានជាមួយរូបរាងដែលធាត់លើសពីការមុនថែមទៀត។ ប្រិយមិត្តជាច្រើនជាពិសេស BLACKJACK តែម្តងក៏បានសម្តែងក្តីព្រួយបារម្ភ ដោយគេគិតថានាងអាចនឹងស្មុគស្មាញខ្លាំងជាមួយការងារទើបបណ្តាលឲ្យនាងឡើងទម្ងន់បែបនេះ ម្យ៉ាងវិញទៀតគេក៏បារម្ភចំពោះបញ្ហាសុខភាពរបស់នាងផងដែរ៕ ប្រភព៖ Allkpop