“BAB” បទថ្មីពី ទេព បូព្រឹក្ស ហាក់អង្រួនបងប្អូនប្រិយមិត្តជាខ្លាំងដោយបទនេះគឺទទួលការគាំទ្រ និងចាប់អារម្មណ៍ជាខ្លាំង។ ដោយគេសង្កេតឃើញថាគ្រប់កម្មវិធីរាំលេងកម្សាន្តតែងមានចាក់បទនេះ សូម្បីតែកុមារតូចៗក៏ស្គាល់ និងចេះរាំដែរ។ កាលពីប៉ុន្មានថ្ងៃមុន MV ផ្លូវការរបស់បទ “BAB” បានចេញរូបរាងជាផ្លូវការដោយទទួលការចាប់អារម្មណ៍ជាខ្លាំងដោយជាស្នាដៃដឹកនាំសម្តែងដោយកញ្ញា ទេព បូព្រឹក្ស ផ្ទាល់តែម្តង។

ទន្ទឹមនឹងការគាំទ្រ MV និងបទចម្រៀងមួយបទនេះ ទេព បូព្រឹក្ស ហាក់មិនបង្អង់យូរក៏បានថតក្បាច់រាំជា Dance Version ឲ្យមើលយ៉ាងប្លែកភ្នែកមិនចាញ់គ្នាប៉ុន្មាននោះដែរ។ អ្វីដែលកត់សម្គាល់ឃើញនោះគឺតារាស្រីរូបនេះបានតុបតែងខ្លួបយ៉ាងប្លែកភ្នែកជាមួយក្បាច់រាំយ៉ាងរស់រវើក ព្រមទាំងមានការតុបតែងផ្ទៃខាងក្រោយ ដោយស៊ីក្លូខ្មែរដែលជាទីចាប់អារម្មណ៍។ តោះអ្នកណាខ្លះមិនទាន់ចេះរាំបទនេះ! រៀនរាំជាមួយគាត់ទាំងអស់គ្នា!