រដូវកាលចូលឆ្នាំប្រពៃណីខ្មែរឆ្នាំនេះ គេសង្កេតឃើញថា កម្មវិធីសង្ក្រានមានប្រារព្ធធ្វើឡើងជាច្រើនកន្លែងតូចធំ ទៅតាមទីតាំងនីមួយៗ។ យ៉ាងណាមិញសង្ក្រាននៅវិទ្យាល័យឥន្ទ្រទេវី​ ហាក់ទទួលការចាប់អារម្មណ៍ជាខ្លាំង ដោយមានការចូលរួមពីម្ចាស់ជ័យលាភី The Voice Kids Cambodia រដូវកាលទី២ ទេព ពិសិដ្ឋ និងស្រីស្អាត អាង សុជាតា ហៅ ឈូឈូ ដែលសុទ្ធសឹងជាតារាវ័យក្មេងមានសមត្ថភាពខ្ពស់ និងរូបសម្រស់ស្រស់ស្អាត។

កាន់តែពិសេសថែមទៀតនោះគឺប្អូនៗទាំងពីរបានស្លៀកសំលៀកបំពាក់ប្រពៃណីក្រោយរជ្ជកាលព្រះបាទ ពញាយ៉ាត ដើរបង្ហាញម៉ូដយ៉ាងស្រស់ស្អាតស្រស់សោភាទាំងគូ នៅក្នុងកម្មវិធីនេះ ដែលជាហេតុនាំឲ្យមានការចាប់អារម្មណ៍រឹតតែខ្លាំង។ គេសង្កេតឃើញថាមានការកោតសរសើរ និងគាំទ្រជាខ្លាំងពីសំណាក់មហាជន ដោយពិតជាកម្របានឃើញកុមារា កុមារី​ មួយគូនេះតុបតែងខ្លួនបែបនេះណាស់ ជាពិសេសគឺប្រៀបដូចជាការអភិរក្ស ​និងផ្សព្វផ្សាយវប្បធម៌ដ៏ល្អមួយពីម្ចាស់កម្មវិធីដែលបានរៀបចំសង្ក្រាននេះឡើង។ តោះមកមើលរូបស្អាតរបស់ពួកគាត់ទាំងអស់គ្នា! ប្រភពរូប៖ Sorng Temix