សុខ រក្សា តារាចម្រៀងប្រុសប្រចាំផលិតកម្ម​ សាន់ដេ ដែលប្រឡូកសិល្បៈយូរឆ្នាំមានសមត្ថភាពខ្ពស់អាចច្រៀង និងនិពន្ធបទភ្លេងបានយ៉ាងពីរោះ។ ក្រោយពីរៀបការជាមួយតារាសម្តែងស្រីសម្រស់ស្រស់ស្អាត កុល ដាវី រួចមកលោក សុខ រក្សា ហាក់ឃ្លាតឆ្ងាយពីពិភពសិល្បៈបន្តិច ដោយលោកពុំសូវមានវត្តមានចេញច្រៀង និងសម្តែងប៉ុន្មាននោះឡើយ។

ស្រាប់តែមុននេះបន្តិចខាងក្រុមហ៊ុន សាន់ដេ បានបញ្ចេញស្នាដៃចម្រៀងថ្មីមួយបទដែលបកស្រាយដោយលោក សុខ រក្សា ជាបទមរតកដើមរបស់អធិរាជសម្លេងមាសលោកតា ស៊ិន ស៊ីសាមុត ចំណងជើងថា “ស្រអែមដងស្ទឹងសង្កែ” យ៉ាងពីរោះរណ្តំចិត្ត។ គ្រាន់តែចេញភ្លាមតារាចម្រៀងប្រុសរូបនេះហាក់ទទួលការគាំទ្រភ្លាមតែម្តង ដោយប្រិយមិត្តជាច្រើនហាក់ទន្ទឹងរង់ចាំចម្រៀងថ្មី ជាពិសេសពេលដែលឃើញលោកបកស្រាយបទមរតកដើមបានយ៉ាងពីរោះបែបនេះ រឹតតែធ្វើឲ្យបងប្អូនប្រិយមិត្តកាន់តែចូលចិត្ត។ តោះមកស្តាប់ទាំងអស់គ្នា!