កាលពីរាត្រីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញនេះ ផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមដោយតារាប្រុសស្រីល្បីៗឈ្មោះជាច្រើននាក់បានមកជួបជុំគ្នា ក្នុងកម្មវិធីឡើងគេហដ្ឋានថ្មីរបស់លោក​ ឌីជេ ហេរ៉ូ ដែលជាពិធីករ និងអ្នកអថាធិប្បាយឆ្នើមមួយរូបប្រចាំប៉ុស្តិ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ យ៉ាងច្រើនកុះករ។

រយៈក្រោយនេះ គេហាក់សង្កេតឃើញថាលោក DJ Hero ហាក់មមាញឹកជាខ្លាំងជាមួយការងារសិល្បៈ ព្រមទាំងមុខជំនួញ ស្រាប់តែស្ងាត់ៗលោកបានធ្វើពិធីឡើងគេហដ្ឋានដ៏ធំស្កឹមស្កៃបង្កការភ្ញាក់ផ្អើលតែម្តង ដោយមិនដឹងថាលោកឆ្លៀតទៅសាងសង់ផ្ទះថ្មីតាំងពីពេលណា។ យ៉ាងណាមិញវត្តមានតារាល្បីៗដូចជាលោក យ៉ែម សំអូន, ឌួង ហ្សូរីដា, ចន ច័ន្ទលក្ខិណា និងភ្ញៀវកិត្តិយសដែលជាអ្នកមានមុខមាត់ក្នុងសង្គមជាច្រើននាក់បានចូលរួម ព្រមទាំងជូនពររូបលោកផងដែរ៕