អតីត Miss Global កម្ពុជា ឆ្នាំ២០១៦ និងជាប្រធាន​ក្រុម​ម៉ូដែល “តារា​រះ​​ថ្មី​កម្ពុជា” កញ្ញា សូរ្យ អេនណា បានចូលរោងការហើយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩នេះ ជាមួយលោក Maurice Boumence ជនជាតិហូទ្បង់ តាមប្រពៃណីខ្មែរ ដែលកម្មវិធីត្រូវបានរៀបចំនៅអាគារក្នុងទីក្រុងកោះពេជ្រ។ ដោយមានការចូលរួមដឹងឭពីសំណាក់ចាស់ទុំទាំងសងខាង និងភ្ញៀវកិត្តិយសជាច្រើននាក់ ក្នុងនោះក៏មានបវកញ្ញាកម្ពុជា៣រូប បានមកចូលរួមធ្វើជាអ្នកកំដរកូនក្រមុំផងដែរ។

នេះបើយោងតាមការបង្ហោះរបស់ លោក សាវីន ហ្វីលីព បានឲ្យដឹងថា៖ “កញ្ញា អេនណា សូរ្យ តារាបង្ហាញម៉ូតល្បីឈ្មោះ បានកំពុងចូលរោងការថ្ងៃនេះ ជាមួយលោក Maurice Boumence ជនជាតិហូទ្បង់, អតីតប្រធានគ្រប់គ្រងការិល័យជួរមុខរបស់សណ្ឋាគារ Sofitel Phnom Penh បច្ចុប្បន្នផ្លាស់ទៅធ្វើការនៅទីក្រុង ហុងកុង។ សូមជូនពរឱ្យអ្នកទាំងពីរស្រលាញ់គ្នា ដល់ចាស់កោងខ្នង និងមានសុភមង្គលជាមួយគ្នាជារៀងរហូត។ Congratulation Enna & Mourice special day 06 April 2019!”៕