ប្រធានបទថ្មីៗដែលកំពុងតែក្តៅគគុកពេញបណ្តាញសង្គមជុំវិញពិភពលោក ពីក្រុមចំរៀងនារី BLACKPINK ជាមួយ MV បទ​ “Kill This Love” ដែលទើបបំបែកកំណត់ត្រាថ្មីជាក្រុមចម្រៀងស្រីដែលមានអ្នកចូលទស្សនាច្រើនបំផុតក្នុងពេល២៤ម៉ោងដំបូង សម្រាប់ K-POP។ យើងសង្កេតឃើញថាសន្ទុះនៃការគាំទ្ររបស់ចំរៀងថ្មីក្រុម BLACKPINK ហាក់ហឡើងខ្ពស់គួរឲ្យកត់សម្គាល់ជាពិសេសគឺពួកនាងវ៉ាដាច់ស្ទើតែគ្រប់តារាងទៅហើយ។

តែអ្វីដែលនៅខាងក្រោយភាពអស្ចារ្យក្នុង MV បទថ្មីមួយបទនេះ ច្បាស់ជាធ្វើឲ្យអ្នកទាំងអស់គ្នាភ្ញាក់ផ្អើលជាក់ជាមិនខាន ព្រោះតែតាមរយៈ MV យើងឃើញថាសមាជិកទាំង៤របស់ BLACKPINK គឺ Lisa, Jennie, Rosé និង Jisoo ម្នាក់ៗសុទ្ធតែមើលទៅប្រាកដប្រជា ទាំងកាច និងដាក់មនោសញ្ចេតនាបានយ៉ាងល្អដោយមានឈុតឆាកជាច្រើនលាយឡំគ្នា។ តែតាមពិតអ្វីដែលនៅខាងក្រោយឆាកនោះពួកនាងប្រែជាក្មេងស្រីដែលឃ្យូតៗគួរឲ្យស្រលាញ់ទៅវិញ ជាពិសេសគឺពួកនាងពិតជាយកចិត្តទុកដាក់ជាមួយនឹងការសម្រិតសម្រាំង MV មួយបទនេះខ្លាំងណាស់ ដែលនេះជាហេតុធ្វើឲ្យវាចេញមកគឺទទួលការចាប់អារម្មណ៍ និងគាំទ្រខ្លាំង៕ តោះមកទស្សនាឈុតក្រៅឆាកទាំងអស់គ្នា!