អ្នកណាខ្លះធ្លាប់ចាញ់បោកចាស់ៗកាលពីនៅក្មេងខ្លាចយក្យ? មិនមែនតែមានតែអ្នកម្នាក់ឯងទេដែលចាញ់បោកចាស់ៗនោះ សូម្បីតែកំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ក៏ចាញ់បោកដែរ។ តាមរយៈបទថ្មី “រាំក្បាច់យក្ស” របស់នាងហាក់ទទួលការចាប់អារម្មណ៍ជាខ្លាំង ដោយបទនេះជាស្នាដៃនិពន្ធទំនុកច្រៀង និងបទភ្លេងដោយលោក សួន វុត្ថា និងដឹកនាំសម្តែងដោយលោក កៅ សីហា។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាពិសេសនោះគឺ MV បទ “រាំក្បាច់យក្ស” នេះ គឺត្រូវបានរួមបញ្ចូលដោយល្ខោនបាសាក់ ដែលមានការតុបតែងយក្សដូចនៅក្នុងរឿងល្ខោន ដែលជាចំណីអារម្មណ៍ថ្មីប្លែកភ្នែកតែម្តង។ យ៉ាងណាមិញសម្រាប់អ្នកដែលជឿថាមានយក្ស​ ច្បាស់ជាមើលហើយមានអារម្មណ៍ថាធូរស្រាលចិត្តបន្តិចមិនខានព្រោះ ឱក សុគន្ធកញ្ញា បានរ៉ាយរ៉ាប់ប្រាប់ថា យក្សមានតែនៅក្នុងល្ខោនប៉ុណ្ណោះ។ តោះទស្សនាទាំងអស់គ្នា!