រឿង Dumbo ដែលធ្លាប់បានទស្សនាកាលពីនៅកុមារ ឥឡូវនេះបានផលិតជាលក្ខណៈមនុស្ស (Live action) វិញម្តង។ ដោយលើកនេះយើងឃើញថាផលិតកម្ម Disney បានជ្រើសរើសតារាសម្តែងដែលមានភាពល្បីល្បាញជាច្រើនមកលេងនៅក្នុងរឿងមួយនេះ។ Edd Osmond គាត់នេះហើយជាអ្នកផ្ដល់ជីវិត និងភាពរស់រវើកដល់តួអង្គ Dumbo ហើយក៏មានលោក Colin Farrell សម្ដែងជា Holt Farrier អតីតទាហ៊ាន និងអ្នកសម្ដែងសៀកតែសព្វថ្ងៃជាអ្នកមើលថែ Dumbo។ លើសពីនេះទៅទៀតក៏មានកញ្ញា Eva Green សម្ដែងជាតួ Colette Marchant ដែលជាអ្នកសម្ដែង trapeze ជនជាតិបារាំងនៅក្នុងក្រុមសៀកមួយ ហើយម្នាក់ទៀតនោះគឺលោក Danny DeVito សម្ដែង Max Medici អ្នកគ្រប់គ្រងសៀកដែលកំពុងជួបការលំបាក តែចាប់កំនើតសារជាថ្មី និងកាន់តែល្បីល្បាញ ចុងក្រោយគឺលោក Michael Keaton សម្ដែងជាតួអង្គ V.A. Vandevere សហគ្រិន និងម្ចាស់ដ៏ចិត្តខ្មៅរបស់ Dreamland។

រឿង Dumbo កំពុងមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តហើយ។ កុំភ្លេចទៅទស្សនាទាំងអស់គ្នានៅថ្ងៃនេះ។

ចុចទីនេះដើម្បីទស្សនា trailer

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។