“បុណ្យភូមិ” តែងធ្វើឡើងជារៀងរាល់ឆ្នាំដោយក្រុម ភ្លើងគប់ ដោយពីមួយឆ្នាំទៅមួយឆ្នាំសន្ទុះនៃការគាំទ្រហាក់កើនឡើងពីមួយកម្រិតទៅមួយកម្រិតទៀត។ អ្វីដែលពិសេសនោះគឺបទចម្រៀងបុណ្យភូមិតែម្តង ដោយជារៀងរាល់ឆ្នាំបទចម្រៀងសម្រាប់បុណ្យភូមិគឺមានសន្ទុះនៃការគាំទ្រជាខ្លាំង ដោយតែងមានការចាក់រាំលេងកម្សាន្តជាក់ស្តែងដូចជាបទកាលពីឆ្នាំមុនដែលមាន “ឆ្នាំច៥ឆ្នាំ”, “ឆឺតឆឺតបុណ្យភូមិ” ជាដើម។

ដោយឡែកឆ្នាំនេះក៏មិនខុសប្លែកពីឆ្នាំមុននោះដែរគឺចម្រៀងបុណ្យភូមិមានដូចគ្នា ដោយឆ្នាំនេះក្រុមតូច ដែលយើងស្គាល់ថា SmallWorld SmallBand បានបញ្ចេញចម្រៀងអបអរបុណ្យភូមិហើយចំណងជើងថា “ចាប៉ីបុណ្យភូមិ” ដោយពិតជាប្លែក និងពីរោះខ្លាំងមិនចាញ់បទឆ្នាំមុនៗនោះឡើយ។ ដោយគេសង្កេតឃើញថាមានរួមបញ្ចលចាប៉ីដងវែង ប្រកបដោយភាពច្នៃប្រឌិតតែម្តង។ តោះស្តាប់​និងទស្សនាទាំងអស់គ្នា កុំភ្លេចណាជួបគ្នានៅបុណ្យភូមិ វត្តព្រះធាតុ! អត់ម៉េចបានបុណ្យភូមិឆ្នាំហ្នឹង!