កាលពីថ្មីៗនេះក្រុមចម្រៀងនារី BLACKPINK បានសាងភាពភ្ញាក់ផ្អើលជាខ្លាំងដោយបទចម្រៀងថ្មីរបស់ពួកនាង “Kill This Love” ទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយត្រឹមតែរយៈពេល២៤ម៉ោងប៉ុណ្ណោះ MV មួយបទនេះមានអ្នកចូលទស្សនារហូតដល់ទៅ៥០លាននាក់ទៅហើយ។ ដែលនេះគឺជាកំណត់ត្រាថ្មីមួយទៀតដែលក្រុមចម្រៀង BLACKPINK បានបំបែកដោយកាលពីកន្លងទៅបទ “Du DDu Du DDu” របស់ពួកនាងមានអ្នកចូលទស្សនា៥០លានគឺចំណាយពេល២ថ្ងៃ ២ម៉ោង និង ២៦នាទី។

យ៉ាងណាមិញកំណត់ត្រាថ្មីនេះគឺពិតជាមិនធម្មតានោះឡើយ ដោយពួកនាងស្ទើតែអាចយកឈ្នះតារាចម្រៀងស្រី Ariana Grande ក្នុងកំណត់ត្រា MV ដែលមានអ្នកចូលមើលច្រើនបំផុតក្នុងរយៈពេល២៤ម៉ោងបានទៅហើយ ដោយកំណត់ត្រាចាស់របស់ Ariana Grande គឺមានអ្នកទស្សនាចំនួន ៥៥លាន កំឡុងពេលដែល BLACKPINK បានត្រឹម៥០លាន។ យ៉ាងណាមិញកំណត់ត្រានេះគឺ BLACKPINK បាននាំមុខគេបង្អស់ក្នុងតារាងតារា K-POP ដោយពួកនាងគឺជាក្រុមស្រីដំបូងដែលទទួលបានអ្នកទស្សនាច្រើនបំផុត៕