តារាពហុជំនាញអ្នកនាង ខាត់ សុឃីម ដែលបងប្អូនភាគច្រើនស្គាល់ច្បាស់តាមរយៈសមត្ថភាពដ៏សម្បូរបែបរបស់នាង ដោយអាចច្រៀង សម្តែង កំប្លែង និងលេងឧបករណ៍តន្ត្រីខ្មែរ។ រដូវកាលចូលឆ្នាំកាន់តែកៀកចូលមកដល់អ្នកនាង ខាត់ សុឃីម ហាក់កាន់តែមមាញឹកសឹងតែដកឃ្លាពុំរួចដោយត្រូវចេញសម្តែងខនសឺត និងច្រៀងភ្លេងការផងដែរ។

ស្រាប់តែថ្មីៗនេះអ្នកនាងបានធ្វើឲ្យមហាជនងាកមកចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានបង្ហោះសារលើហ្វេសប៊ុកទាំងអារម្មណ៍មិនសប្បាយចិត្ត។ ដោយនាងបានសរសេររៀបរាប់ថា «copy តា សុខគា តន្រ្តីបុរាណ អ្នកសរសេរអត់យល់ផង ទម្រាំអ្នកអាន! អក្សរសាស្ត្រខ្មែររុងរឿងបានគឺដោយសារខ្មែរ តែបើវារលាយក៏ដោយសារតែខ្មែរដែរ។ [ពិស្ណុការ 》 ពិសការ 》 កំពិសការ 》 ពិសផ្កា] ស្លាប់ហើយលោក»។ គឺពិតជាដំណឹងដ៏ហួសចិត្តពិតមែន ព្រោះតែដង្វាយមួយចាននេះគឺរៀបដើម្បីសែន ព្រះពិស្ណុការ ក្នុងកម្មវិធី តែអ្នកសរសេរបែជាសរសេរពិសផ្កាទៅវិញ៕