ឆន សុវណ្ណរាជ តារាចម្រៀងប្រុសល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា តាមរយៈសមត្ថភាព និងទឹកដមសម្លេងដែលបំពេអារម្មណ៍បងប្អូនឲ្យស្តាប់រួចស្លុងអារម្មណ៍ទៅតាម។ តារាប្រុសដែលប្រឡូកសិល្បៈអស់រយៈពេលជាង១០ឆ្នាំរូបនេះ បានធ្វើឲ្យបងប្អូនមហាជនចាប់អារម្មណ៍ជាខ្លាំងតាមរយៈបទចម្រៀងថ្មីៗជាច្រើនបទ។ ទោះបីជាមានភាពមមាញឹកខ្លាំងជាមួយការងារខ្លាំងក្នុងឱកាសចូលឆ្នាំខ្មែរនេះក៏ពិតមែន ក៏តារាចម្រៀងប្រុសរូបនេះហាក់មិនបានទុកអ្នកមានគុណចោលដែល ដោយលោកបានធ្វើឲ្យមហាជនកោតសរសើរដោយបានដើរតួនាទីជាកូនកត្តញ្ញូបានយ៉ាងល្អ។

ថ្មីៗនេះ លោក ឆន សុវណ្ណរាជ ក៏បានឆ្លៀតឱកាសទំនេរពីការងារ មកស្រង់ព្រះកន្លោងមុនពេលពិធីចូលឆ្នាំខ្មែរចូលមកដល់ ភ្ជាប់ដោយសារមួយឃ្លានៅលើបណ្តាញសង្គមថា «ស្រង់ព្រះរស់មុនចូលឆ្នាំថ្មី សូមអោយលោកសុខភាពល្អអាយុយឺនយូរ ជាអស់ជំងឺទាំងឡាយទាំងពួកដើម្បីជាម្លប់កូនចៅទាំងអស់គ្នា»៕