កាលពីថ្មីៗនេះ Aum Patcharapa តារាសម្តែងស្រីជួរមុខប្រចាំប្រទេសថៃ បានធ្វើឲ្យបងប្អូនមហាជនជាប់អារម្មណ៍ និងលួចច្រណែនជាខ្លាំងក្រោយនាងបានបើកបង្ហាញជាសាធារណៈនូវទំនាក់ទំនងស្នេហា ជាមួយបុរសអភិជន ហាយសូ Pok Phornprapha ដែលជាអ្នកមានទ្រព្យសម្បត្តិ និងជាម្ចាស់ក្រុមហ៊ុនធំៗនៃប្រទេសថៃជាច្រើនកន្លែង។ ជារឿយៗគេតែងឃើញអ្នកទាំងពីរបណ្តើរគ្នាទៅណាត្រសង រហូតដល់មានដំណើរកម្សាន្តទៅក្រៅប្រទេស និងមើលថែទាំគ្នាយ៉ាងយកចិត្តទុកដាក់។

ស្រាប់តែមុននេះបន្តិច Aum បានធ្វើឲ្យមហាជនជាពិសេសប្រិយមិត្តអ្នកគាំទ្ររូបនាងភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីនាងឈប់តាមដានគូស្នេហ៍ លុបភាសាស្នេហាសាសងផ្អែមល្ហែម និងលុបរូបថតគូស្នេហ៍ជាមួយបុរស ហាយសូ រូបនោះចោលអស់រលីង ដោយមិនដឹងមានបញ្ហាអ្វី។ ក្រៅពីនេះនាងក៏បានដាក់គណនី Instagram របស់ខ្លួនទៅជា Private ថែមទៀតផង។ យ៉ាងណាមិញប្រិយមិត្តជាច្រើនកំពុងរង់ចាំការបកស្រាយរបស់នាង តើស្នេហារបស់នាងដើរដល់ផ្លូវបំបែកដូចការស្មានពិតមែនឬអត់? ចាំមើលទាំងអស់គ្នាណា!