អ៉ីវ៉ា តារាចម្រៀងស្រីប្រចាំផលិតកម្មសាន់ដេ ដែលបងប្អូនស្គាល់ច្បាស់តាមរយៈបទ “ទឹកអប់មានពិស” និងបទល្បីៗជាច្រើនបទទៀត។ តារាស្រីសមត្ថភាពខ្ពស់អាចច្រៀងបានគ្រប់ទម្រង់មិនថាបុរាណ សម័យ រូបនេះបានធ្វើឲ្យបងប្អូនចាប់អារម្មណ៍ជាខ្លាំងកាលពីថ្មីៗនេះ ដោយរូបនាងបានផ្លាស់ប្តូរការតែងខ្លួន៣៦០ដឺក្រេ ដែលមើលសឹងតែមិនស្គាល់។

ការតុបតែងខ្លួនបែបនេះគឺប្រាកដច្បាស់ណាស់ថាកញ្ញា អ៉ីវ៉ា កំពុងតែថតបទចូលឆ្នាំខ្មែរ តែយើងមិនទាន់ដឹងច្បាស់នៅឡើយទេថាជាបទអ្វី ដោយអ្វីដែលយើងដឹងថាគឺអាចនឹងកំប្លុកកំប្លែង និងប្លែកខ្លាំងតែម្តង ព្រោះគ្រាន់តែរូបក្រៅឆាកប៉ុន្មានសន្លឹកនេះក៏ធ្វើឲ្យបងប្អូនចាប់អារម្មណ៍ជាខ្លាំងទៅហើយ។ យ៉ាងណាមិញដើម្បីដឹងច្បាស់សូមរង់ចាំទាំងអស់គ្នា!