ដួង ម៉ានិច តារាសម្តែងស្រីមានសមត្ថភាពខ្ពស់ និងពូកែដែលអាចសម្តែងបានគ្រប់តួអង្គមិនថាកាច ឆ្នាស់ ស្លូតសុភាពនោះឡើយ។ តារាស្រីរូបនេះហាក់រាសីឡើងត្រដែតក្នុងឆ្នាំនេះ ដោយមានការងារបន្តបន្ទាប់គ្នាមិនចេះដាច់ មិនថាទាំងការថតខ្សែភាពយន្ត ឬក៏កាយវិការចម្រៀងខារ៉ាអូខេនោះឡើយ។ ក្រោយពីទទួលបានជោគជ័យតាមរយៈការសម្តែងរឿងខ្នាតធំ “ទារុណកម្មខ្មោច” ដួង ម៉ានិច ហាក់ទទួលបានការគាំទ្រមួយបែបទៀត ដោយគេសង្កេតឃើញថាមានប្រិយមិត្តអ្នកគាំទ្រជាច្រើននាក់បានតាមដានស្នាដៃការងាររបស់នាង។

ក្រៅពីនេះនាងក៏បានចូលរួមសម្តែងជាដៃគូរបស់ Bross la ក្នុងបទកូនក្រមុំអ្នកណាជាមួយការលេងស្ទាយតែងខ្លួនប្លែកដូចបរទេសមើលសឹងមិនស្គាល់។ លើសពីនេះគេក៏មើលឃើញថាមានទាំងក្រុមអ្នកគាំទ្រចូលរួមធ្វើពិធីខួបកំណើតជូនរូបនាងទៀតផង ដែលជាហេតុធ្វើឲ្យនាងសប្បាយចិត្តខ្លាំងរហូតញញឹមបិទមាត់មិនជិតតែម្តង៕