វីជេ សុភា អ្នកផលិតកម្មវិធី និងដឹកនាំសម្តែងប្រចាំស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន ដែលបងប្អូនភាគច្រើនស្គាល់ច្បាស់ថាជាបុគ្គលមានសមត្ថភាព ដោយលោកធ្លាប់ជាអតីតពិធីករដែលពូកែសំនួនវោហាស័ព្ទមួយរូបនៃប្រទេសកម្ពុជាផងដែរ។ កាលពីថ្មីៗនេះលោកបានធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានបង្ហាញសេចក្តីស្នេហាផ្អែមល្ហែមជាមួយស្រីស្អាត អន រ៉ាស៊ីសុមេត្តា ហៅ ណូ ម័រ ដែលជាពិធីការិនីមួយរូបនៃស្ថានីយ៍ទូរទស្សន៍ MyTV។

អ្វីដែលរឹតតែគួរចាប់អារម្មណ៍ខ្លាំងនោះគឺអ្នកទាំងពីរបានចុះអេតាស៊ីវិលជាមួយគ្នាតាមផ្លូវច្បាប់ ដោយភ្ជាប់ជាមួយសារយ៉ាងមានន័យនៅលើបណ្តាញសង្គមហ្វេសប៊ុកថា «គ្រួសារ ការងារ មិត្តភាព ការរាប់អាន ភាពលំបាក ភាពរីករាយ ដំណោះស្រាយ ភាពវិជ្ជមាន ភាពអវិជ្ជមាន និងរឿងរ៉ាវជាច្រើន បានធ្វើអោយពួកយើងនៅតែមានភាពជឿរជាក់លើគ្នាទៅវិញទៅមក។ ខ្ញុំចង់បានមនុស្សមិនគិតពីផលប្រយោជន៍ដូចជា ម្តាយដែលមិនចង់បានអ្វីពីកូនសម្បីតែបន្តិចចឹងដែរ គ្រាន់តែចង់អោយពួកយើងបានសុខ និងមិនខ្វះមុខ ខ្វះក្រោយ តែប៉ុណ្ណោះ។ នៅមានកាងារជាច្រើនទៀតដែលយើងត្រូវធ្វើ ព្រោះពួកយើងអត់អាចទំនេរបានឡើយ។ បើទំនេរ មានតែលើសឈាម មនុស្ស និង ផែនដី»៕