កាលពីថ្មីៗនេះតារាចម្រៀងប្រុសដែលមានរហ័សនាមថា មហាទើស លោក ម៉ៃ សុគន្ធ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបានទទួលសំណើរពីតារារៀមច្បងលោក សាន ផានិត ថាខ្លួននឹងឈប់ទើសរិះគន់ ដោយនឹងទើសក្នុងន័យស្ថាបនាវិញ។ ដោយលោកហាក់ដូចជាបានគោរពពាក្យសម្តីព្រោះមួយរយៈក្រោយមកគេពុំសូវបានឃើញលោក ម៉ៃ សុគន្ធ ចេញមុខរិះគន់នរណាម្នាក់ឡើយ ដោយហាក់សម្ងំធ្វើបទចម្រៀងថ្មីៗច្រើនជាងរិះគន់។

មុននេះបន្តិចលោក ម៉ៃ សុគន្ធ បានធ្វើឲ្យមហាជនចាប់អារម្មណ៍នឹងចែករំលែកពេញបណ្តាញសង្គមសារជាថ្មីក្រោយពីបានបង្ហោះសារមួយឃ្លាដែលនិយាយពីបញ្ហាសំរាម។ ដោយលោកបានសរសេររៀបរាប់ថា «សំរាម៣ពាន់តោនណា ដែលយកចេញពីលូបឹងត្របែក សូមមើលការប្រឹងប្រែងរបស់ក្រុមហ៊ុនសុីនទ្រី និងរាជរដ្ឋាភិបាលផង កុំចាំតែចាប់កំហុសពេក! ល្អគួរតែបានការសរសើរ ក៏សរសើរយុវជនសំរាមដែរ តែមិនមែនមានគ្នាប៉ុន្មានតំបរស្វាហ្នឹងអាចធ្វើទៅរួចទេគួរយល់ (សូមផ្តាំទៅពពួកខួរអន់ជាងសំរាមដែលតែងតែយកសំរាមចោលតាពាស និងមិនដាក់ក្នុងធុងសំរាម ល្មមភ្ញាក់ខួរហើយ)»៕