បងប្អូនដែលនិយមទស្សនាខ្សែភាពយន្តភាគថៃ និងតាមដានតារាថៃមុខជាស្គាល់ច្បាស់មិនខាន តារាសម្តែងស្រី Margie Rasri ដែលជាតារាស្រីល្បីឈ្មោះ និងមានទេពកោសល្យមួយរូបប្រចាំប្រទេសថៃ។ ក្រោយពីរៀបអាពាហ៍ពិពាហ៍ជាមួយលោក Pok Chirathivat អស់រយៈពេលមួយឆ្នាំរួចមក Margie បានលះបង់អាជីពសម្តែងដើម្បីសាងសុភមង្គលរួមរស់ជាមួយស្វាមី រហូតមានទម្ងន់ដែលសាងភាពចាប់អារម្មណ៍ជាខ្លាំងដល់ប្រិយមិត្តអ្នកគាំទ្រ។

ស្រាប់តែថ្ងៃទី៤ ខែមេសា វេលាម៉ោង ៧ និង៤០នាទី ម្សិលមិញនេះ នាងបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំងដោយនាងបានសម្រាលកូនភ្លោះប្រកបដោយសុវត្ថិភាពនិងសុខភាពល្អ ដោយមានឈ្មោះថា Mika និង Mia។ គេក៏សង្កេតឃើញថាអ្នកសិល្បៈល្បីៗឈ្មោះថៃ និងមហាជនជាច្រើននាក់បានជូនពររូបនាង និងបុត្រ ព្រមទាំងសម្តែងក្តីអបអរសាទរចំពោះសមាជិកថ្មីទាំងពីររូបនៃក្រុមគ្រួសារផ្អែមល្ហែមមួយនេះផងដែរ៕ ប្រភព៖ Khaosod