ប្រិយមិត្តដែលនិយមស្តាប់ចំរៀង K-POP មុខជាស្គាល់ច្បាស់មិនខាននូវក្រុម BLACKPINK ដែលជាក្រុមកូនស្រីពៅរបស់ផលិតកម្ម YG Entertainment ជាមួយសមាជិកដ៏ស្រស់ស្អាត៤នាក់ដែលសុទ្ធសឹងតែមានលក្ខណៈពិសេសរៀងខ្លួន Rosé, Jennie, Lisa និង Jisoo។ កាលពីថ្មីៗនេះក្រុមចំរៀងនារី BLACKPINK ធ្លាប់បានបំបែកកំណត់ត្រាម្តងរួចមកហើយនូវវីដេអូដែលមានអ្នកចូលទស្សនាច្រើនបំផុតតាមរយៈបទ Du Ddu Du Ddu។

ស្រាប់តែជាថ្មីម្តងទៀតក្រុមចំរៀងនារី BLACKPINK ស្ទើតែធ្វើឲ្យក្រុមហ៊ុនយូធូបគាំងព្រោះតែការចូលទស្សនាដ៏ច្រើនលើសលប់នៃបទចម្រៀងថ្មីរបស់ពួកនាងចំណងជើងថា “Kill This Love”។ ដោយ MV បទថ្មីមួយបទនេះមានអ្នកចូលទស្សនារហូតដល់ទៅ ២២ លាននាក់ ក្នុងរយៈពេលត្រឹមតែ១០ម៉ោងប៉ុណ្ណោះ ដោយឈរលំដាប់លេខ១ នៅលើ Trending របស់ប្រព័ន្ធផ្សព្វផ្សាយយូធូប៕