G-Devith តារាចម្រៀងរ៉េបប្រុសដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងនៅក្នុងវិថីសិល្បៈតាមរយៈស្នាដៃនិពន្ធចម្រៀងនិងបទភ្លេង ជាពិសេសគឺនៅក្នុងសំណាក់ស្រទាប់យុវវ័យតែម្តង។ តារាប្រុសរូបនេះតែងតែបង្ហាញសមត្ថភាពតាមរយៈបទចម្រៀងបែបញាក់កន្ត្រាក់អារម្មណ៍។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះ G-devith ក៏បានបញ្ចេញបទចម្រៀង “សារ៉ាវ៉ានសុំស្នេហ៍” សម្រាប់អបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ប៉ុន្តែក្រោយចេញបានមួយថ្ងៃ តារាប្រុសរូបនេះស្រាប់តែបង្ហាញនូវប្រតិកម្ម ដោយបានបង្ហោះរូបភាពប្រៀបធៀបចំនួននៃការទស្សនានៅលើយូធូប។

ដោយ G-devith បានសរសេររៀបរាប់ថា៖ “សូមទានជ្រាប ។ សារ៉ាវ៉ានសុំស្នេហ៍ : 90k view អាចារតែថេះ : 730k view”។ ទោះបីជាតារាប្រុសរូបនេះមិនបានបញ្ចេញអារម្មណ៍អ្វីច្រើន តែអ្នកគាំទ្រក៏ប៉ាន់ស្មានថាលោកហាក់ដូចជាអន់ចិត្តចំពោះការគាំទ្រនៃបទចម្រៀងបែបចង្វាក់ប្រជាប្រិយរបស់ខ្លួន។ តើប្រិយមិត្តយល់យ៉ាងណាដែរ?