ទឹម រដ្ឋា តារាបង្ហាញម៉ូដ និងសម្តែង ប្រឡូកសិល្បៈយូរឆ្នាំ មានបទពិសោធន៍ខ្ពស់ និងសមត្ថភាពដ៏ប៉ិនប្រសប់។ ថ្មីៗនេះនាងហាក់មមាញឹកជាខ្លាំងដោយត្រូវចេញថតសម្តែងជាញឹកញាប់រហូតស្ទើគ្មានពេលឈប់សម្រាកសោះឡើយ។ មុននេះបន្តិច ទឹម​ រដ្ឋា បានធ្វើឲ្យបងប្អូនមហាជនលាន់មាត់កោតសរសើរដោយនាងជាមនុស្សមិនប្រកាន់ខ្លួនបានជួយយកអសារមនុស្សចាស់។

ដើមហេតុគឺពេលដែលនាងកំពុងតែថតកុន ក៏មានលោកយាយចំណាស់កាន់ឈើច្រត់ដើរកាត់ ទើបនាងត្រូវជូនលោកយាយឆ្លងទៅទីកន្លែងមានសុវត្ថិភាព ដោយជួយគ្រារូបគាត់ថែមទៀត។ នេះបើតាមប្រភពគណនីរបស់នាងដែលបានបង្ហោះឲ្យដឹងថា «លោកយាយខំដើរឆ្ងាយមកមើលគេថតកុន តែចៃដន្យដើរចូលមកចំប្លង់ចៅៗកំពុងថតកុន ហាហាហហាហាហា! កំពុងជូនគាត់ចេញក្រៅប្លង់ហើយ ឆ្លៀតដើរបណ្ដើរតវ៉ាគ្នា២នាក់ខ្ញុំបណ្ដើរ Lim Rotha សំខាន់អរគុណអ្នកលួចថត ថតបានប្លង់ស្អាតសំលេងច្បាស់ចែសល្អ»។ ក្រោយពីបានឃើញវីដេអូមួយនេះ មហាជនជាច្រើនបានសម្តែងសេចក្តីចូលចិត្ត និងកោតសរសើររូបនាងតាមរយៈខំមិន ព្រមទាំងការចែករំលែកពេញបណ្តាញសង្គមតែម្តង៕