ប្រិយមិត្តប្រាកដជាស្គាល់អ្នកនាង ប៊ី រីយ៉ា ដែលជាតារាសម្តែងកូនកាត់បីសាសន៍ មានសម្រស់ស្រស់ស្អាត និងពូកែសម្តែងថែមទៀតផង បងប្អូនអ្នកនិយមទស្សនារឿង ស្នេហ៍៩ ប្រាកដជាស្គាល់អ្នកនាង ប៊ី រីយ៉ា កាន់តែច្បាស់ផងដែរ។ តែក្រោយពីរៀបការជាមួយនឹងស្វាមីរបស់អ្នកនាងរួចមក អ្នកនាងហាក់់ដូចជាចាកឆ្ងាយពីសិល្បៈ ដោយអ្នកនាង ប៊ីរីយ៉ា បានងាកមកបើកហាងលក់ក្រណាត់ប៉ាក់ ហាងលក់ខោអាវ និងលក់ដំណាប់អំពិល និងកំពុងជោគជ័យខ្លាំងជាមួយនឹងមុខជំនួញ។

យ៉ាងណាមិញកាលពីថ្ងៃទី១ ខែមេសា ថ្មីៗនេះជាថ្ងៃខួបកំណើតគំរប់អាយុ៤ឆ្នាំ របស់កូនស្រី ប៊ីរីយ៉ាបានបង្ហោះរូបភាពកូនស្រីរបស់ខ្លួន ព្រមទាំងបានសរសេរសារថា៖ “រីករាយខួបកំណើតណា៎ LABINA កូនស្រីសំលាញ់ចិត្ត ម៉ាក់សូមជូនពរអោយកូនមានជោគវាសនាខ្ពង់ខ្ពស់ ជួបតែមនុស្សល្អៗ នៅក្នុងជីវិតណា៎កូន កុំភ្លេចណា៎ពូៗមីងៗបងៗ ជួបគ្នាល្ងាចនេះណា៎ចា៎”។ ក្រោយពីបង្ហោះរូបភាពប៉ុន្មានសន្លឹកនេះធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើនបានលង់ជាមួយនឹងសម្រស់ និងភាពគួរឲ្យស្រលាញ់របស់កូនស្រីអ្នកនាង ប៊ីរីយ៉ា៕