តារាពហុជំនាញអ្នកនាង​ ខាត់ សុឃីម ដែលបងប្អូនស្គាល់ច្បាស់ថាមានសមត្ថភាពខ្ពស់អាចច្រៀង កំប្លែង សម្តែង និងលេងឧបករណ៍តន្ត្រីបុរាណខ្មែរបានយ៉ាងស្ទាត់ជំនាញ។ តារាស្រីកើតចេញពីត្រកូលក្រុមភ្លេងរូបនេះ បានធ្វើឲ្យបងប្អូនភ្ញាក់ផ្អើលជាខ្លាំងកាលពីថ្មីៗនេះក្រោយពីបានបង្ហោះសារដែលនិយាយទាក់ទង់និងការធ្វើចរាចរណ៍តាមដងផ្លូវរបស់ប្រជាពលរដ្ឋខ្មែរមួយចំនួន។

ដោយអ្នកនាងបាន​សរសេររៀបរាប់ថា «នេះជាចរាចរណ៏ធ្វេីដំណេីររបស់ប្រជាជនយេីងសព្វថ្ងៃ! ការយល់ដឹងពីស្លាកសញ្ញា គំនូសបែងចែកផ្លូវ បត់ឆ្វេង បត់ស្តាំ មួយចំនួនធ្វេីដំណេីរមិនគោរពផ្លូវរបស់គេ និងយានយន្តខ្លួនឯងទេ នេះគិតត្រឹមស្ពានជ្រោយចង្វារតូចមួយផងនៅមិនដឹងថាខ្លួនត្រូវជិះផ្លូវណាផង ជិះផ្លូវឡានឡេីងទៅផ្លូវម៉ូតូ ដួលខ្លួនឯងមកបន្ទោសស្ពាន រូបរាងស្ពាននៅដដែលសោះគ្រាន់តែថែមស្លាកសញ្ញា និងគំនូសថ្មីសោះ នាំគ្នាមិនគោរពផង ចុះទំរាំមានផ្លូវហាយវ៉េធំៗដូចចរាចរណ៍ស្រុកគេទៀត មិនគេបុកស្លាប់អស់ហេីយអី អធ្យាស្រ័យ សូមចូលរួមគោរពច្បាប់ចរាចរណ៏ទាំងអស់គ្នា!»៕