បងប្អូននៅចាំម្ចាស់ជ័យលាភី Cambodia’s Got Talent រដូវកាលទី១ ប្អូនប្រុស យឿ​ន ពិសី បានដែរឬទេ? ក្រោយពីទទួលតំណែងជ័យលាភី គេហាក់ពុំសូវឃើញវត្តមានរបស់ប្អូនលេចមុខចេញតាមកម្មវិធីទូរទស្សន៍ប៉ុន្មាននោះឡើយ ដោយឡែកស្រាប់តែថ្មីៗនេះ ប្អូនបានចូលរួមក្នុងកម្មវិធីតន្រ្តីសំនៀងជនពិការ ជាមួយកញ្ញា សុវត្ថិឌី ធីរិកា ដែលជាបេក្ខភាពប្រលងក្នុងកម្មវិធី Cambodian Idol រដូវកាលទី១ សាងភាពអស្ចារ្យធ្វើឲ្យមហាជនគាំទ្រ និងលាន់មាត់សរសើរមិនដាច់ពីមាត់។

តារាវ័យក្មេងប្រុសស្រីមួយគូនេះហាក់ទទួលបានការចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំងតាមរយៈទឹកដមសម្លេង និងសមត្ថភាពខ្ពស់ លើសពីនេះគឺសុទ្ធសឹងតែជាអ្នកធ្លាប់ឆ្លងកាត់ការប្រលងក្នុងកម្មវិធីលំដាប់ពិភពលោកដូចគ្នា។ យ៉ាងណាមិញពួកគាត់ទាំងពីរនាក់ក៏បានចូលរួមបកស្រាយចម្រៀងរួមគ្នាជាមួយបងប្អូនដែលជាជនពិការ ដោយមិនប្រកាន់ខ្លួននោះឡើយ ដែលជាហេតុធ្វើឲ្យការសរសើរកើតមានឡើងពីមាត់មួយទៅមួយទៀត។ ចូរមើលវីដេអូខាងក្រោមនេះដើម្បីដឹងច្បាស់!