ឈិត សុវណ្ណបញ្ញា តារាចម្រៀងស្រីឆ្លងកាត់បទពិសោធន៍ច្រើនឆ្នាំក្នុងវិថីសិល្បៈជាមួយបទចម្រៀងល្បីៗជាច្រើនបទដូចជា “លាក់ចិត្តខ្សឹកខ្សួល, យក្ស, និង ឃើញហើយក៏ហួសចិត្ត” ជាដើម។ ក្រៅពីនេះតារាស្រីរូបនេះក៏ត្រូវបានមហាជនជាច្រើនកោតសរសើរថាជាតារាសុភាពរាបសារ មិនដែលមានរឿងអាស្រូវ ឬទំនាស់ជាមួយនរណាឡើយ។

កាន់តែប្រឡូកសិល្បៈយូរ រឹតតែធ្វើឲ្យ ឈិត សុវណ្ណបញ្ញា មានបទពិសោធន៍កាន់តែខ្លាំង ជាពិសេសគឺជាមួយស្នាដៃចម្រៀងថ្មីៗតែម្តង ដោយមានទាំងស្ទាយនប្លែកៗដែលមិនមានសាំដដែលៗនោះឡើយ។ ជាក់ស្តែងដូចជាបទ “ចាក់ទៅអ្នកណាហាម” ដែលទើបនឹងចេញថ្មីៗនេះ គឺពិតជាប្លែកភ្នែក ប្លែកអារម្មណ៍ខ្លាំងណាស់ ពីរូបនាង ដោយយើងធ្លាប់តែឃើញរូបនាងចេញមកបែបសុភាព រមទម្យ តែក្នុងបទនេះគឺច្រឡឺម និងតែងខ្លួនស្ទាយឃ្យូតកប់សារីតែម្តង។ តោះទស្សនាទាំងអស់គ្នា!