ធ្លាប់តែឃើញលោក ប៉ែន ចំរុង សម្តែង តែពេលនេះស្រាប់តែមកច្រៀងវិញប្លែកអារម្មណ៍ខ្លាំងតែម្តង។ ដោយកាលពីថ្មីៗនេះតារាសម្តែងលោក ប៉ែន ចំរ៉ុង បានចាប់ដៃរួមគ្នាជាមួយអ្នកនាង ទូច ស្រីល័ក្ខ និង អ៊ាម វន្នី អតីតបេក្ខភាព Cambodian Idol រដូវកាលទី១ បកស្រាយចំរៀងរួមគ្នាក្នុងបទ “ច្នៃ”។

បទចម្រៀងជាចង្វាក់ប្រពៃណីមួយបទនេះហាក់ទទួលការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ប្រិយមិត្តនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និង យូធូប ព្រោះតែមានគំនិតច្នៃប្រឌិត និងអត្ថន័យបង្កប់ដោយភាពអប់រំជ្រាលជ្រៅ។ បទ “ច្នៃ” នេះជាស្នាដៃនិពន្ធទំនុកច្រៀងដោយ អ៊ាម វន្នី និង ទូច ស្រីល័ក្ខ និពន្ធម៉េឡូឌីដោយ អ៊ាម វន្នី និង ប៉ែន ចំរ៉ុង ព្រមទាំងនិពន្ធបទភ្លេងដោយ Chhit Tengrith។ តោះស្តាប់ និងទស្សនាទាំងអស់គ្នា!