ករុណា ពេជ្រ តារាចម្រៀងប្រុសប្រចាំផលិតកម្ម ថោន ដែលបងប្អូនស្គាល់ច្បាស់ថាជាតារាប្រុសមួយរូបដែលមានសមត្ថភាព អាចច្រៀង និងសម្តែងបានយ៉ាងល្អ។ យ៉ាងណាមិញមួយរយៈក្រោយនេះលោក ករុណា ពេជ្រ ហាក់ពុំសូវប្រឡូកក្នុងវិស័យចម្រៀងប៉ុន្មានឡើយ ដោយលោកមមាញឹកជាមួយមុខតំណែងថ្មីរបស់ខ្លួន។

ស្រាប់តែមុននេះបន្តិចលោកបាន បង្ហោះសារអរគុណមួយយ៉ាងមានន័យជូនរាជនីសម្លេងឯក មាស សុខសោភា ដែលជាអតីតដៃគូចម្រៀងចាស់ និងបានរំលឹកគុណដែលតារាស្រីរូបនេះមាន «អរគុណ​ Thank you night របស់​ កញ្ញា​ មាស​ សុខសោភា​ យប់មិញ​ពិតជាមានន័យខ្លាំងណាស់​​ នេះជាលេីកទីមួយហេីយ​ ដែលក្នងនាមគាត់ជាតារាចម្រៀងលំដាប់ខ្ពស់មួយរូបដែលបានជោគជ័យលេីវិថីសិល្បៈជិត​ ២០ឆ្នាំ​ ហេីយបានបង្ហាញនូវសេចក្តីអរគុណ​ ចំពោះមនុស្សល្អៗ​ ជា​ច្រេីនដែលបានជួយជំរុញអោយគាត់មានថ្ងៃនេះ។ សម្តីពិតរបស់គាត់​ មានន័យណាស់​ ត្រង់ថា​ភាពជោគជ័យមួយនេះ​គឺ​ កេីតឡេីងពីចំណែកច្រេីនណាស់​ មិនមែនកេីតឡេីងដោយម្នាក់ឯងទេ។ ចុងបញ្ចប់​មានតែជូនពរ​អោយ​ ភា​ និង​ក្រុមគ្រួសារជួបតែសុភមង្គល​ រីកចំរេីន អរគុណមិត្តភាពមួយនេះ​ ហេីយតាមរយៈ​ thx u night នេះ​ ខ្ញុំក៏អរគុណ​ ភា​ ដូចគ្នា​ ដែលសម្តែង​ជាដៃគូជាមួយគ្នា​ ដែលជាកត្តា​ជួយអោយបងប្អូនស្គាល់ខ្ញុំ​ មានឈ្មោះបោះសម្លេងទាំងក្នុង​ និង​ ក្រៅប្រទេស​ ទោះបីកំឡុងពេលយេីងចាប់ដៃគូ​ជាមួយគ្នា​ មានមតិមិនល្អពីមនុស្សចំនួនតូច​ ប៉ុន្តែយេីងចុងក្រោយទទួលបានជោគជ័យហួសស្មានតាមរយៈបទ​ សាច់រឿងចម្រៀង​ I am sorry, អស់ឱកាស​, សុំពេលឈឺចាប់មួយគ្រា និង​ បទ​ ក្រែងចិត្តសង្សារចាស់​, ទុកឱកាសអោយបងទារបេះដូងពីគេ និង​ បទជាច្រេីនទៀត…»៕