កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមក្មេងខ្មែរ បានបញ្ចេញស្នាដៃចម្រៀងថ្មីរបស់ខ្លួន ស្របពេលពិធីបុណ្យចូលឆ្នាំខ្មែរដែលកៀកចូលមកដល់។ គ្រាន់តែចេញមិនបានប៉ុន្មានថ្ងៃផងបទ “ក្រមុំទាំងបី” របស់ក្រុម ក្មេងខ្មែរ ទទួលបានការគាំទ្រជាច្រើនមិនធម្មតាទៅហើយ ព្រោះតែចង្វាក់ភ្លេងដែលទាក់ទាញគួរឲ្យចាប់អារម្មណ៍មានទាំងឧបករណ៍តន្ត្រីខ្មែរ លាយឡំ និងឧបករណ៍តន្ត្រីសម័យថ្មី ដោយមានភាពច្នៃប្រឌិត។

យ៉ាងណាមិញមុននេះបន្តិច MV ផ្លូវការរបស់បទ “ក្រមុំទាំងបី” ក្រុមក្មេងខ្មែរចេញជាផ្លូវការហើយ ឃើញថាពិតជាប្លែកខ្លាំងមែនទែន ដោយបច្ចេកទេសថតគឺថតបានយ៉ាងស្រស់ស្អាត។ លើសពីនេះគឺការផ្តិតយកទិដ្ឋភាពជាក់ស្តែងពីទំនៀមទំលាប់បងប្អូនខ្មែរដែលនិយមយកចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃ និងជុំគ្នារាំលេងកម្សាន្ត តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺមានលាយបញ្ចូលឈុតព្រឺព្រួចភ័យរន្ធត់ចូលរួមជាមួយផងដែរ។ តោះទស្សនាទាំងអស់គ្នា!