ឈួន សុវណ្ណឆៃ តារាចម្រៀងស្រីជើងចាស់តាំងពីជំនាន់៩០ជាង ជាមួយបទពិសោធន៍ខ្ពស់សម្លេងពីរោះអាចច្រៀងបានគ្រប់ទម្រង់បែបបទ។ យ៉ាងណាមិញមួយរយៈក្រោយនេះគេពុំសូវបានឃើញវត្តមានរបស់អ្នកនាងនៅក្នុងសង្គមសិល្បៈនោះឡើយ ដោយមិនដឹងថានាងទៅសម្ងំលាក់ខ្លួននៅទីណានោះទេ ស្រាប់តែមុននេះបន្តិចនាងបានធ្វើឲ្យប្រិយមិត្តភ្ញាក់ផ្អើលជាខ្លាំងដោយបានវិលត្រលប់មកវិញជាមួយចម្រៀងថ្មីរបស់ខ្លួន។

អ្វីដែលមហាជនចាប់អារម្មណ៍ខ្លាំងនោះគឺសម្រស់របស់នាងហាក់ស្អាតប្លែក ក្រោយពីបាត់មុខមួយរយៈ តែសម្លេងនៅតែពីរោះក្រអួនក្រអៅដូចកាលគ្រាដើមមិនប្រែប្រួលសោះឡើយ។ នៅពេលដែលបានបកស្រាយឡើងវិញនៅបទមរតកដើម “ឋានសួគ៏គីរីរម្យ” ហាក់ធ្វើឲ្យមហាជនចាប់អារម្មណ៍ន និងកោតសរសើរជាខ្លាំង ជាពិសេសគឺ MV ដែលថតបានយ៉ាងស្រស់ស្អាតនៅទីតាំងរមនីយដ្ឋានឧទ្យានធម្មជាតិគិរីរម្យផ្ទាល់តែម្តង។ តោះទស្សនាទាំងអស់គ្នា!