ពិធីការិនីល្បីឈ្មោះប្រចាំស្ថាននីយ៍ប៉ុស្តិ៍ទូរទស្សន៍ MYTV និង CTN ជីជី បានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ជាខ្លាំងក្រោយនាងបានបង្កើតមុខរបរលក់លៀសហាល ទទួលបានការគាំទ្រពីសំណាក់បងប្អូនដោយលាន់មាត់ថាឆ្ងាញ់ តែក៏មានមតិមួយចំនួនរិះគន់ដៀមដាមដល់រូបនាងផងដែរ។ ស្រាប់តែមុននេះបន្តិចនាងបានវាយបកទៅវិញខ្លាំងៗតែម្តងតាមរយៈបណ្តាញសង្គមចំពោះអ្នកដែលរិះគន់ និងចាំតាមចាប់កំហុសនាង។

ដោយនាងបានសរសេររៀបរាប់ថា «ជូនចំពោះអ្នកសិល្បៈមួយចំនួន អរគុណណាស់ដែលបានយកខ្ញុំធ្វេីជាប្រធានបទរបស់អ្នក ប្រហែលមកពីអ្នកទំនេរពេក ឯខ្ញុំរវល់ដែលតែរវល់រឿងរកសុី ហេីយរវល់រឿងលក់លៀសដែលអ្នកនិយាយហ្នឹងហេីយ ម៉េចវាធ្លាក់ខ្លួនលក់លៀសចឹង ធ្វេីតារាទៅលក់លៀស? ចំលេីយចុះបេីខ្ញុំលក់លៀសតេីវាទេីសអ្នកត្រង់ណា? ខ្ញុំពេញចិត្តនឹងអ្វីដែលខ្ញុំមាន គ្រប់មុខរបរសុច្ចរិតគឺសុទ្ធតែមានតំលៃមុខរបរខ្ញុំ ញេីសឈាមខ្ញុំ កំលាំងខ្ញុំ ហេីយខ្ញុំលក់លៀសគឺមិនមែនលក់ខ្លួនដូចអ្នក យល់នៅ? ព្រុសគេអោយមេីលកន្ទុយខ្លួនឯងផង ខ្ញុំលក់លៀសមិនមែនដូចអ្នកទេ ចូរចងចាំ”៕