តើបងប្អូននៅចាំអតីត Freshie Boy លោក ថៃ នរៈពិទូ ដែរឬទេ? ក្រោយពីទទួលការឃុំខ្លួនពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន អតីតតារាប្រុសរូបនេះក៏បាត់ខ្លួនសូន្យឈឹងពីសង្គមសិល្បៈតែម្តង ដោយមិនដឹងថាលោកទៅសម្ងំលាក់ខ្លួននៅទីណាឡើយ។​ ​យ៉ាងណាមិញប្រិយមិត្តអ្នកគាំទ្រជាច្រើនរបស់តារាសម្តែងរូបនេះ ហាក់កំពុងរង់ចាំដំណឹងរបស់លោក។

ស្រាប់តែមុននេះបន្តិចៗលោក ថៃ នរៈពិទូ បានធ្វើឲ្យបងប្អូនមហាជនភ្ញាក់ផ្អើលក្រោយពីបានបង្ហោះសារមួយឃ្លានៅលើទំព័រផ្លូវការរបស់លោកដោយក្នុងគោលបំណងវិលចូលសិល្បៈមកវិញ ដោយលោកបានសរសេររៀបរាប់ថា «បើខ្ញុំចង់ចូលសិល្បៈវិញបងប្អូនគិតម៉េចដែរ»។ ក្រោយពីបានឃើញសារមួយឃ្លាខ្លីរបស់លោក ប្រិយមិត្តជាច្រើនក៏បានសម្តែងអារម្មណ៍សប្បាយរីករាយ ដោយសង្ឃឹមថាតារាក្នុងដួងចិត្តរបស់ពួកគេវិលត្រលប់មកសម្តែងសារជាថ្មី៕