បងប្អូនមុខជាស្គាល់ច្បាស់មិនខាន ខ្ញុង តារាកំប្លែងស្រីដែលមានសំនួនវោហាស័ព្ទធ្វើឲ្យបងប្អូនផ្ទុះសំណើចគ្រប់ពេលតាមរយៈកាយវិការ និងពាក្យសម្តី។​ ចូលដល់ដើមឆ្នាំ២០១៩ អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ហាក់រាសីឡើងស្រឺតៗ ដោយនាងមានការងារបន្តបន្ទាប់គ្នា ទាំងផ្នែកចម្រៀង និងសម្តែងផងដែរ។ ក្រៅពីនេះអ្នកនាង ខ្ញុង ក៏ទទួលបានកាដូពីស្វាមីលោក កៃដរ ជាច្រើនផងដែរ ដោយមានទាំងគ្រឿងអលង្ការ និងដំណើរកម្សាន្ត។

មុននេះបន្តិចស្រាប់តែអ្នកនាង ខ្ញុង បានបង្ហាញអារម្មណ៍រំភើបចិត្តក្រោយលោក កៃដរ បានសាងសង់ផ្ទះជូនម្តាយរបស់នាង ដោយកម្លាំងញើសឈាមរបស់លោក។ ដោយនាងបានសរសេរសាររៀបរាប់ថា «ផ្ទះម៉ែក្មេកប្រពន្ធបងជិតរួចហើយ! ទោះមិនបានធំដុំដូចគេតែវាជាកំលាំងញើសឈាមប្តី និងភាពកត្តញូដែលបងកំពុងបំពេញ អូនជូនពរបងអោយចម្រុងចំរើន និងបានសំរេចគ្រប់គោលបំនង»៕