កាលពីថ្មីៗនេះលោក ឃី សុឃុន តារាចម្រៀងប្រុស​ប្រចាំផលិតកម្មរស្មីហង្សមាស ម្ចាស់បទ “ធ្វើម្តេចយើងក្រ” បេក្ខជន The Voice Cambodia រដូវកាលទី២ បានធ្វើឲ្យបងប្អូនមហាជនជាច្រើនភ្ញាក់ផ្អើលដោយលោកនឹងក្លាយជាអ្នកបន្ទាប់ដែលគ្រោងនឹងរៀបការនៅក្នុងឆ្នាំនេះ។ ដោយយើងសង្កេតឃើញថាកន្លងមកតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសជាច្រើននាក់ចាប់ផ្តើមដឹកដៃគូស្នេហ៍ប្រុសស្រីចូលរោងការជាបន្តបន្ទាប់គ្នាមានដូចជាអ្នកនាង សុគន្ធ និសា, លោក នី រតនា ថែមទាំងកំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ជាមួយនឹងកញ្ញា ទេព បូព្រឹក្ស ក៏នឹងរៀបចំឆាប់ៗនេះដែរ។

ពេលនេះមកដល់វេនរបស់ ឃី សុឃុន ម្តងហើយ ដោយការពីប៉ុន្មានថ្ងៃមុនលោកបានបង្ហាញរូបក្រៅឆាក និងរូបភាព Pre-Wedding ប៉ុន្មានសន្លឹកដើម្បីពញាក់អារម្មណ៍បងប្អូន។ តែមុននេះស្រាប់តែបង្ហោះរូបភាពផ្លូវការតែម្តង ដោយលោក និងគូស្នេហ៍ដ៏ស្រស់ស្អាតបានយកទឹកដីខេត្តកំពត ធ្វើជាទីតាំងសម្រាប់ការថតយ៉ាងស្រស់សោភា។ តោះមកមើលរូប Pre-Wedding របស់អនាគតកូនកម្លោះក្រមុំស្រស់សង្ហារ និងសោភាមួយគូនេះទាំងអស់គ្នា!