កាលពីមុននេះបន្តិចផ្ទុះការចែករំលែកពេញបណ្តាញសង្គម ដោយតារាល្បីៗប្រុសស្រីជាអ្នកបង្ហាញម៉ូដជាច្រើននាក់បានប្រមូលផ្តុំគ្នាស្លៀកសំលៀកបំពាក់ស្អាតៗ ឈុតប្លែកៗ តាមសម័យកាល។ តាមរយៈគណនីហ្វេសប៊ុករបសលោក អាឡាស្កូ ដែលបានបង្ហោះរូបភាពការច្នៃម៉ូដស្អាតៗពីអ្នកច្នៃម៉ូដចំណាន ឯម រាម ជាមួយនឹងសារសុំចែករំលែករៀបរាប់ថា «Share លើកទឹកចិត្តស្នាដៃខ្មែរយើង!! មានតែខ្មែរទេដែលជួយខ្មែរយើងបាន នេះជាម៉ូតច្នៃប្រឌិតថ្មី ២០១៩ ជាស្នាដៃរបស៉កំពូលអ្នកច្នៃម៉ូតបង ឯម រាម កោតសរសើរណាស់ ចំពោះទឹកដៃដ៏បុិនប្រសព្វនេះ»។

យ៉ាងណាមិញគេក៏ឃើញសន្ទុះនៃការគាំទ្រក៏មានច្រើនសន្ធឹកមិនធម្មតា ដោយម្នាក់ៗគឺកោតសរសើរស្នាដៃច្នៃម៉ូដនេះមិនដាច់ពីមាត់ ព្រោះតែសុទ្ធតែជាគំនិតច្នៃប្រឌិតខ្ពស់។ តារាបង្ហាញម៉ូដដែលបានតែងឈុតស្រស់ស្អាតទាំងនោះមានដូចជា ទឹម រដ្ឋា, ចន ច័ន្ទតារា, ចាន់ គង្ការ និង​ តារាល្បីៗជាច្រើនទៀត។ តោះមើលរូបខាងក្រោមនេះទាំងអស់គ្នា ដើម្បីដឹងថាម៉ូដទាំងនោះស្អាតកម្រិតណា!