តារាសម្តែងកូនកាត់ខ្មែរ អាឡឺម៉ង់ កញ្ញា ម៉ៃយ៉ា ប្រឡូកសិល្បៈជាច្រើនឆ្នាំ និងកំពុងតែទទួលប្រជាប្រិយភាពគួរឲ្យកត់សម្គាល់ ទាំងការថតស្ពត សម្តែងភាពយន្តថ្មី និងជាពិសេសម៉ៃយ៉ាកំពុងតែវាយឡុកខ្លាំងក្នុងការថតតែងសម្តែងការ។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះ ម៉ៃយ៉ា ស្រាប់តែបានបង្ហោះវីដេអូបង្ហាញនូវអារម្មណ៍ពិតរបស់ខ្លួនដែលកំពុងជួបប្រទះសព្វថ្ងៃ។ ដោយនាងបានសម្រក់ទឹកភ្នែករៀបរាប់ថានាងពិតជាមានអារម្មណ៍ឯកា លំបាកតាំងពីតូចហើយ ធំឡើងក៏ត្រូវតស៊ូ លំបាកតែម្នាក់ឯង។ ក្រោយបង្ហោះវីដេអូមានអ្នកគាំទ្រ និងមិត្តរួមអាជីពនាង បានធ្វើការអាណិតអាសូរ និងជួយលើកទឹកចិត្តនាងឲ្យតស៊ូឡើងកុំរាថយ។ សូមមើលវីដេអូនៅខាងក្រោម៖