បងប្អូនដែលនិយមទស្សនាខ្សែភាពយន្តថៃមិនថារឿងខ្នាតធំ ឬរឿងភាគទូរទស្សន៍នោះទេ មុខជាស្គាល់តួកំប្លែងម្នាក់នេះជាក់ជាមិនខាន។ តារាកំប្លែងលោក Nakom Chauncheun បានធ្វើឲ្យមហាជនពេញប្រទេសថៃស្លុតចិត្តជាខ្លាំងក្រោយពីលោកត្រូវបានគេបង្ហោះថាទទួលមរណភាពនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩នេះ។

តាមរយៈគណនី Instagram របស់លោកផ្ទាល់ក៏បានអាប់ឌេតរូបពណ៌សខ្មៅជាមួយនិងពាក្យ RIP ចំពោះលោក។ គេសង្កេតឃើញថាប្រិយមិត្តអ្នកគាំទ្រជាច្រើននាក់បានចូលខំមិនសោកស្តាយ និងស្លុតចិត្តព្រោះតែមិនបានដឹងពីមូលហេតុ ក្នុងនោះក៏មានអ្នកកំប្លែងរួមអាជីពក្នុងរង្វង់សិល្បៈផងដែរ។ តែក្រោយមកក៏ស្រាប់តែគ្រប់គ្នាហួសចិត្តខ្លាំងទៅវិញព្រោះថានេះគ្រាន់តែជាការបោកបញ្ឆោតប្រិយមិត្តរបស់គាត់នៅថ្ងៃ April’s Fool Day តែប៉ុណ្ណោះ។ យ៉ាងណាមិញក៏មានមតិមិនពេញចិត្តនឹងការដែលលោកលេងបោកបញ្ឆោតដោយយកការស្លាប់របស់ខ្លួនបែបនេះផងដែរ៕ ប្រភព៖ MThai