ស្រេង សុកាន់ដា ដែលបងប្អូនភាគច្រើនហៅគាត់ថានាង “ខ្ញុង” តារាចម្រៀងស្រី និងកំប្លែង មានសមត្ថភាពខ្ពស់ តែងធ្វើឲ្យបងប្អូនផ្ទុះសំណើចតាមរយៈកាយវិការ និងពាក្យសម្តីកំប្លុកកំប្លែងរបស់នាង។ កាលពីថ្មីៗនេះ ខ្ញុង បានធ្វើឲ្យបងប្អូនមហាជនជាច្រើននាក់ភ្ញាក់ផ្អើលជាខ្លាំងក្រោយពីបានធ្វើការវះកាត់កែខ្ទង់ច្រមុះ ដែលមើលទៅរឹតតែស្អាតប្លែកជាងមុន។

ស្រាប់តែមុននេះបន្តិចនាងបានធ្វើឲ្យមហាជនមានចំណាប់អារម្មណ៍លើនាងសារជាថ្មី ក្រោយពីបានបង្ហោះសារលេងពាក្យសម្តីធ្ងន់ៗទៅកាន់បុគ្គលម្នាក់។ ដោយនាងបានសរសេររ់ៀបរាប់ថា «ចរិកពិតរបស់ខ្ញុំគឺចូលចិត្តនិយាយត្រង់ៗ សំដីក៏មិនចេះផ្អែមរលួយដែរ តែក៏គ្មានគំនិតអាក្រក់លើនាក់ណម្នាក់ឡើយ។ មុននឹងគិតអ្វីមកលើខ្ញុំរៀនប្រើខួរស្គាល់ខ្ញុំអោយបានច្បាស់ជាងនេះបន្តិចទៅ (ចំណាំមុខអ្នកឯងទុកហើយ)»។ យ៉ាងណាមិញយើងមិនទាន់ដឹងឡើយថាបុគ្គលដែលអ្នកនាង ខ្ញុង និយាយនោះសំដៅទៅលើនរណានោះទេ ដូចនេះសូមរង់ចាំតាមដានគាត់បន្តទៀត៕