តារាកំប្លែងពែកមី កំពុងតែមានប្រជាប្រិយភាពខ្លាំង ដោយតារារូបនេះមានសមត្ថភាពទាំងសម្តែង និងច្រៀង ព្រមទាំងអាចដឹកនាំសម្តែងរឿង និងជោគជ័យច្រើន។ យ៉ាងណាមិញថ្មីៗនេះពែកមី បានបង្ហាញនូវអារម្មណ៍ធុញទ្រាន់ ក្រោយមានបងប្អូនជាច្រើននាក់សម្រុកទូរស័ព្ទមកលោក រាប់សិបលេខក្នុងមួយថ្ងៃៗ។

មូលហេតុដែលធ្វើឲ្យ មហាជនបានស្គាល់លេខទូរស័ព្ទផ្ទាល់ខ្លួនរបស់ពែកមីនេះ ដោយសារតែនៅក្នុងឈុតមួយក្នុងរឿងកំប្លែង “រឿង២គ្រួសារ” នាយក្រាន់ បានដាក់លេខផ្ទាល់ខ្លួនរបស់ពែកមី ដោយបានដាក់ថា លក់ផ្ទះខ្មោចថោកៗ។ ដោយពែកមីបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖” សុំអង្វរចិត្តបងប្អូន​ ឈប់ខលរំខានខ្ញុំទៀតទៅ​ ចាំមានការអីចាំខល​ កុំខលលេងចឹង​ 015300007លេខខ្ញុំផ្ទាល់”៕