ខេម​ តារាចម្រៀងប្រុសសម្លេងពីរោះច្រៀងបានទាំងបទបែបសម័យថ្មី និងបុរាណ ជាពិសេសគឺបទបែបមនោសញ្ចេតនា ដោយលោកអាចបញ្ចូលអារម្មណ៍បានយ៉ាងល្អ។ សម្រាប់រដូវកាលចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ តារាចម្រៀងប្រុសប្រចាំផលិតកម្ម ថោន រូបនេះ ហាក់មានចម្រៀងជាច្រើនបទសម្រាប់ទុកចែកជូនបងប្អូនប្រិយមិត្តអ្នកស្តាប់។

ក្នុងនោះបទចំរៀងថ្មីមួយបទរបស់លោក ត្រូវបានមហាជនកោតសរសើរជាខ្លាំងដោយជាចង្វាក់រាំវង់ប្រពៃណីខ្មែរ ជាពិសេសគឺការនិយាយរំលឹកដល់គុនខ្មែរ ដែលជាសម្បត្តិវប្បធម៌ដ៏មានតម្លៃមួយ។ ដោយបទ “មរតកគុនខ្មែរ” នេះជាស្នាដៃនិពន្ធទំនុកច្រៀងដោយលោក ប៉ែន សំណព្វ​ និងនិពន្ធបទភ្លេងដោយ THO MEET។ តោះស្តាប់ទាំងអស់គ្នា!