រំដួលលិចទឹក ជាអ្នកច្នៃម៉ូត ដ៏ល្បីល្បាញ និងត្រូវមហាជនទទួលនូវស្នាដៃរបស់សិល្បកររូបនេះ ដែលតែងតែបង្ហាញនូវភាពច្នៃប្រឌិត តែនៅតែរក្សាទម្រង់តាមបែបខ្មែរ។ ជាក់ស្តែងណាស់កាលពីពេលថ្មីៗនេះ ប្អូនស្រីបង្កើតរបស់ រំដួលលិចទឹក បានចូលរោងការបញ្ចប់ភាពនៅលីវ ជាហេតុធ្វើឲ្យរំដួលលិចទឹក ជាបងប្រុសពិតជារំភើបចិត្ត។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះនៅក្នុងការរៀបចំតុបតែងខ្លួន និងរោងការទាំងក្នុងនិងក្រៅ រំដួលលិចទឹក បានរៀបចំឲ្យប្អូនជាពិសេស ដែលសុទ្ធសឹងតែមានការយកផ្កាឈូក ដើមចេក ផ្ការំដួល.ល. មកកែច្នៃតាំងលម្អពោរពេញដោយភាពច្នៃប្រឌិត ដោយខុសពីរោងការដទៃដែលតែងតែមានការរៀបចំយកផ្កាបែបបស្ចឹមប្រទេសមកតុបតែង។ ដោយរំដួលលិចទឹក បានសរសេររៀបរាប់ថា៖ “មង្គលការប្អូនស្រីតែមួយរបស់នាងខ្ញុំ ក្នុងនាមនាងខ្ញុំជាខ្មែរត្រូវតែរក្សានូវអ្វីដែលជាសម្បត្តិធនធនធម្មជាតិរបស់ខ្មែរ ផ្កាខ្មែរ ស្អាតមិនធម្មតា”៕