សុខ ពិសី តារាចម្រៀងស្រីសម្លេងស្រទន់ មានអត្តចរិកស្លូតបូត និងជាមនុស្សចេះគោរពចាស់ទុំ ដែលតែងត្រូវបងប្អូនមហាជនកោតសរសើរជាពិសេសរៀមច្បងនៅក្នុងរង្វង់សិល្បៈតែម្តង។ តារាស្រីប្រឡូកសិល្បៈជាយូរឆ្នាំរូបនេះ ហាក់មមាញឹកជាខ្លាំងជាមួយនឹងការងារ ក្នុងរដូវកាលចូលឆ្នាំនេះ។

យ៉ាងណាមិញយើងពុំធ្លាប់បានឃើញរូបនាងចាប់ដៃគូបកស្រាយចម្រៀងរួមគ្នាជាមួយតារាប្រុសសម្លេងថ្នមលោក ខាន់ ជែមស៍ ម្តងណានោះឡើយ បើទោះបីជាពួកគេទាំងពីរនៅក្រោមទ្រនំផលិតកម្មសាន់ដេជាមួយគ្នាអស់ជាច្រើនឆ្នាំមកហើយក៏ពិតមែន។ ស្រាប់តែមុននេះបន្តិចតារាប្រុសស្រីមួយគូនេះបានចាប់ដៃគូជាមួយគ្នាលើកដំបូងក្នុងបទ “ក្រមុំក្តាមស្រែ” ដែលជាស្នាដៃនិពន្ធរបស់លោក សួន ពិសិដ្ឋ យ៉ាងពីរោះប្លែក។ តោះស្តាប់ទាំងអស់គ្នា!