កាលពីថ្មីៗនេះលោក ហេង ឡុង គូស្នេហ៍អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងដោយបានចាប់ដៃរួមគ្នាជាមួយលោក សួន ពិសិដ្ឋ តន្ត្រីករដ៏ល្បីឈ្មោះ ជាអ្នកនិពន្ធបទភ្លេងទទួលបានពានរង្វាន់ជាច្រើនទាំងក្នុង និងក្រៅប្រទេស។ ពេលនេះគម្រោងរបស់អ្នកទាំងពីរហាក់ដើរទៅមុខបណ្តើរៗហើយ ដោយមុននេះបន្តិចលោក សួន ពិសិដ្ឋ បានប្រកាសស្វែងរកយុវជន យុវនារីសម្លេងពីរោះដើម្បីចូលច្រៀងក្នុងផលិតកម្មថ្មីរបស់ពួកគាត់។

ដោយសាររបស់គាត់បានសរសេររៀបរាប់ថា «ខ្ញុំបាទសូមប្រកាសជាផ្លូវការណ៍ ខ្ញុំត្រូវការជ្រើសរើសយុវជន យុវនារី ដែលមានទឹកដមសម្លេងពីធម្មជាតិពីរោះ និងមានសមត្ថភាពក្នុងការច្រៀងពិតប្រាកដ មានចរិយាល្អ ក្រមសីលធម៌ខ្ពស់ ដើម្បីចូលរួមជាតារាចម្រៀងថ្មីនៅក្នងផលិតកម្មថ្មីរបស់ខ្ញុំទាំងពីរ គឺលោក ហេង ឡុង Heng Loong និង ខ្ញុំបាទ ក្នុងឆន្ទៈនិងចក្ខុវិស័យចូលរួមចំណែក លើកស្ទួយនិងអភិវឌ្ឍ វិស័យសិល្បៈចម្រៀងនិងភាពយន្ដខ្មែរ ក្នុងភារកិច្ចចូលរួមជ្រោមជ្រែងសហគមសិល្បករខ្មែរ និងកិច្ចការមនុស្សធម៌សម្រាប់សង្គមជាតិ។​

សម្រាប់អ្នកដែលមានសមត្ថភាពពិតប្រាកដ សូមផ្ញើសម្លេងថតចម្រៀងរបស់ខ្លួនជា Video clip ឬ គ្រាន់តែសម្លេងច្រៀងសុទ្ធក៏បានរួមរូបថត២សន្លឹក (មួយបែបតុបតែង មួយទៀតបែបធម្មជាតិ) មកក្នុង Inbox messenger របស់ខ្ញុំបាទទាំងពីរដោយផ្ទាល់បាន។ (Note: Only the BEST and UNIQUE is required) សូមអរគុណ»។ ប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍កុំភ្លេចទាក់ទងទៅពួកគាត់ទាំងពីរណា!