កាលពីថ្មីៗនេះ អ្នកនាង ពេជ្រ សោភា បានសាងភាពភ្ញាក់ផ្អើលជាខ្លាំងក្រោយពេលបានប្រកាសនឹងសាងសង់សាលារៀនជូនក្មេងៗដែលជួបខ្វះខាត។ តែក្រោយមកនាងក៏ត្រូវបានគេចោទប្រកាន់ថា សាងសប្បុរសដ់ើម្បីយកថវិការ​ដូររថយន្តថ្មី។ យ៉ាងណាមិញអ្នកនាងក៏បានបកស្រាយបដិសេធនូវការចោទប្រកាន់នោះចោលទាំងស្រុង ដោយអ្នកនាងអះអាងថានាងចេញថវិកាផ្ទាល់ខ្លួនទាំងអស់សម្រាប់ការសាងសង់សាលា ដោយឡែកអ្នកដែលចង់ចូលរួមសប្បុរសអាចជួយបានជាសម្ភារៈសិក្សា។

មុននេះបន្តិចអ្នកនាង ពេជ្រ សោភា ក៏បាន Lives អាប់ឌេតសារជាថ្មីពាក់ព័ន្ធនឹងបញ្ហាមួយនេះ ដោយនាងបានរំលឹកបញ្ជាក់ថានឹងធ្វើដំណើរចេញទៅជួបក្មេងៗទាំងនោះនៅថ្ងៃស្អែកទី៣ ខែមេសា ឆ្នាំ២០១៩នេះ ដើម្បីដាំកូនឈើ ធ្វើសាលា និងអណ្តូងទឹក នៅភូមិពង្រ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត៕