តារាសម្តែងថៃល្បីឈ្មោះគឺកញ្ញា Baifern Phimchanock ដែលអ្នកគាំទ្រខ្មែរស្គាល់តាមរយៈខ្សែភាពយន្តជាច្រើនដូចជា Crazy little thing called love, រឿងភាគ Lhong Fai និងរឿងខ្នាតធំ “Friend Zone”។ដោយឡែក នៅក្នុងថ្ងៃនេះកញ្ញា Baifern Phimchanock បានមកកាន់ប្រទេសកម្ពុជាកាលពីប៉ុន្មាននាទីមុននេះជាមួយនឹងក្រុមការងារ ដោយមានការរង់ចាំស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រខ្មែរ ចោមរោមសុំថតរូប។

ចំណែកឯរូបសម្រស់របស់តារាស្រីរូបនេះពិតជាស្រស់ស្អាត ហើយកញ្ញាក៏បានបង្ហាញនូវទឹកមុខស្រស់ស្រាយ ញញឹមទៅកាន់អ្នកគាំទ្រដែលបានឈររង់ចាំ។ សូមបញ្ជាក់ផងដែរថាកញ្ញា Baifern Phimchanock និងអ្នកដឹកនាំរឿង បានមកកម្ពុជា ដើម្បីសម្ពោធរឿង “Friend zone” និងជួបអ្នកគាំទ្រតាមទីកន្លែងដែលបានកំណត់៕

រូបភាព៖ nhaa_jj