សួស វីហ្សា តារាចម្រៀងស្រីសម្លេងស្រទន់ម្ចាស់បទល្បី “វាសនាបុប្ផាស្វាយរៀង” ដែលបងប្អូនបានស្គាល់ច្បាស់ថាមានសមត្ថភាពខ្ពស់អាចច្រៀងបានទាំងបុរាណ និងសម័យ។ ថ្មីៗនេះតារាស្រីរូបនេះហាក់មមាញឹកជាខ្លាំងជាមួយការងារសិល្បៈដោយនាងត្រូវចេញសម្តែងខនសឺត ថតចម្រៀងកាយវិការ ព្រមទាំងត្រៀមចំរៀងថ្មីៗសម្រាប់ពុកម៉ែបងប្អូន។

ទោះបីជារវល់ខ្លាំងជាមួយការងារក៏ពិតមែន ក៏តារាស្រីរូបនេះមិនដែលភ្លេចក្រុមគ្រួសារម្តងណាឡើយ ដោយនាងតែងឆ្លៀតពេលចូលសួរសុខទុក្ខ និងទៅលេងពួកគាត់ជាប្រចាំ។ នេះបើតាមប្រភពទំព័រផ្លូវការរបស់នាងដែលបានបង្ហោះរៀបរាប់ឲ្យដឹងថា «រវល់យ៉ាងណាក៏ដោយ ឲ្យតែមានពេលទំនេរគឺចៅៗតែងតែមកសួរសុខទុក្ខលោកយាយ និងមកលេងពូមីងបងប្អូនទាំងអស់គ្នា! សេចក្តីសុខរបស់ខ្ញុំ គឺនៅពេលដែលខ្ញុំបានមកជួបជុំ និងមកធ្វេីបុណ្យជុំគ្រួសារ តែពេលនេះចៅៗសុំលាទៅភ្នំពេញវិញហេីយ ព្រោះចៅៗត្រូវទៅបំពេញភារៈកិច្ចបន្ត ជួបគ្នាវិញឆាប់ៗនេះណា៎.. ស្វាយរៀងបណ្តូលចិត្ត»៕