អ្នកណាខ្លះជាអ្នកគាំទ្របទ “BAB” របស់តារាចម្រៀងស្រីរូបស្រស់ ទេព បូព្រឹក្ស? ប្រិយមិត្តជាច្រើនមុខជាស្គាល់បទនេះជាក់ជាមិនខាន ជាពិសេសគឺឲ្យតែឮភ្លេងគឺទប់ខ្លួនមិននឹងនោះឡើយ។ ពេលនេះ MV របស់បទ “BAB” របស់ ទេព បូព្រឹក្ស ចេញជាផ្លូវការហើយ។

កាលពីកន្លងទៅថ្មីៗនេះ បទថ្មីរបស់កញ្ញា ទេព បូព្រឹក្ស​ តារាចម្រៀងស្រីរូបស្រស់សមត្ថភាពខ្ពស់អាចច្រៀង រាំបានយ៉ាងរស់រវើក ចំណងជើងថា “BAB” ហាក់កំពុងតែទទួលបានការគាំទ្រជាខ្លាំង ព្រោះតែទំនុកច្រៀងបែបសប្បាយៗ និងចង្វាក់ភ្លេងដែលទាក់ទាញអារម្មណ៍គួរឲ្យចង់រាំខ្លាំង មិនថាក្មេងចាស់ប្រុសស្រីឲ្យតែឮបទនេះមុខជាទប់ខ្លួនមិននឹងនោះឡើយ។ ដល់ពេលឥឡូវចេញ MV មកក៏ប្លែកមិនធម្មតានោះដែរ ដោយមានសុទ្ធតែ Super Hero ចូលរួមថត និងសុទ្ធតែតារាហ្វេសប៊ុកល្បីៗជាច្រើននាក់ អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍នោះគឺកញ្ញា ទេព បូព្រឹក្ស ជាអ្នកដឹកនាំសម្តែងដោយខ្លួនឯងផ្ទាល់ជាមួយនឹង LIBRA94។ តោះទស្សនាទាំងអស់គ្នា!